ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅសាលាស្រុកកំពង់ត្របែក នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុបចំនួន១៥២នាក់។ កិច្ចពិគ្រោះយោបល់នេះ គឺពិតជាមានសារសំខាន់ និងផ្តល់អត្ថប្រយោជន៍បំផុតសម្រាប់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក អាជ្ញាធរឃុំ ដើម្បីផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា មានគុណភាព តម្លាភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងគណនេយ្យភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺសំដៅទៅដល់ការកាត់បន្ថយ និងឈានទៅលុបបំបាត់ភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងសមធម៌សង្គម…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន